|
ក្រុមហ៊ុន S.I TECH បានដាក់បង្ហាញកុំព្យូទ័រម៉ាក Fujitsu សេរីចុងក្រោយទាំង៧ ម៉ូដែល
កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១១ នៅឯសណ្ឋាគារណាហ្គាវើល ( Naga World Hotel) តំណាងក្រុមហ៊ុន Fujitsu PC Asia Pacific ដែលជាក្រុមហ៊ុនផលិត និងចែកចាយកុំព្យូទ័រម៉ាក Fujitsu ចំនួន7០ប្រទេសនៅលើពិភពលោក បានសហការជាមួយ ក្រុមហ៊ុន S.I TECH រៀបចំឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “Fujitsu LifeBook for Every Lifestyle”។ ក្នុងកម្មវិធី នោះ មានរៀបចំដាក់តាំង និងធ្វើបទបង្ហាញនូវកុំព្យូទ័រ LifeBook ចុងក្រោយចំនួន ៧ គ្រឿងដែលមានលក្ខណៈពិសេសលើដំណើរការ Intel Core ជំនាន់ទី២។ កុំព្យូទ័រ LifeBook ត្រូវបានគេកែច្នែឡើង ជាពិសេសដើម្បផ្តីល់ជូនអ្នកប្រើប្រាស់ដែលរូមមាន Hardware ឧបករណ៏ ផ្សព្វផ្សាយ និងក្រាហ្វិច (Excellence media effacement capability) ជាមួយនឹងសមត្ថភាពប្រសើរជាងមុនជាច្រើន ។ LifeBook ម៉ាកថ្មីៗដូចជា LifeBook SH761 & SH561, LifeBook P771, LifeBook AH531, LifeBook LH531, LifeBook NH751 និង LifeBook BH531 គឺជាម៉ូដែល ដែលដំណើរការដោយ Intel Core ជំនាន់ទី ២។
LifeBook ចុង ក្រោយទាំងនេះនឹងបង្ហាញគុណភាពដ៏ល្អប្រណិត ដែលមិនធ្លាប់មានពីមុនមកទាំងល្បឿន និងរូបរាងស្រស់សង្ហា។ ប្រភេទ LifeBook ត្រូវបាន បំពាក់ទៅដោយគ្រឿងប្រើប្រាសមា់នប្រយោជន៏ពិសេសៗ ដែលពិតជាអាចបំពេញដល់ចិត្តប្រើប្រាស់គ្រប់រូប។
លោក Edmund Lim ប្រធានទីផ្សាររបស់ក្រុមហ៊ុន Fujitsu PC Asia Pacific Co., Ltd បានមានប្រសាសន៏ ថា “បច្ចុប្បន្ននេះពួកយើងកំពុងតែឈានចូលទៅក្នុងសម័យកាលពត៌មានវិទ្យាទំនើបដែលជាពេលអ្នកប្រើប្រាស់ទាមទារនូវការកំសាន្តជាមួយនឹង រូបភាពវីដេអូនៅតាមគេហទំព័រនានា និងល្បែងកំសាន្តជាដើម។ ក្នុងខណៈពេលដែលពួកយើងបង្កើតកំរិតថាមពលដើម្បីចំណេញពីបច្ចេកវិទ្យា ដ៏ខ្ពស់នោះពួកយើង ធានាថាមពល និងកំដៅមានលក្ខណៈល្អប្រសើរក្នុងពេលជាមួយគ្នាផងដែរ“។ លោក Lim បានបន្តេទៀតថា “ក្រៅពម៉ីូដែល ដែលមនាលក្ខណៈ ច្បាស់លាស់ក្នុងការអភិវឌ្ឍន៏គុណភាព និងកែប្រែពង្រឹងលើផ្អែកសុខភាពជាសំខាន់ នោះពួកយើងកំពុងធ្វើអតិកម្ម លើការរចនាម៉ូតដែលមានលក្ខណៈដ៏ប៉ិន្របសប់។ LIFEBOOK របស់យើងមានផ្នត់គំនិតក្នុងការចនាម៉ូតចំនួន២។ Cool Tech គឺជាការបន្សំរវាងលក្ខណៈពិសេស ទាំងការរំញ័រហើយនិងភាពភរ្លឺលោង ដែលសម្របទៅតាមអតិថិជន និងកត្តាផ្សេង ទៀត គឺ SmartCompanion ដែលរំលេចនូវភាពស្រសស្អ់តាដែលជួយដល់អ្នកជំនួញអាជីព”។
ប្រភេទ Fujitsu LifeBook តំណើការចុងក្រោយជំនាន់ ទី២ - Fujitsu LifeBook SH761: គឺជាផលិតផលដ៏ល្អអិតខ្ចោះរបស់ Fujitsu។ ជាមួយនឹងការបំពាក់ទៅ ដោយ លក្ខណះពិសេសសំខាន់ ដែលរួមបញ្ចូល ឧបករណ៏ សាកភ្លើង Green O-Watt ជាមួយ និងទម្ងន់ត្រឹម1.6គីឡូក្រាម កញ្ចក់ LED រហូតដល់ 300nits ហើយជាមួយ និងថ្ម 6200mAH ដូចនេះ វាជាលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមលំដាប់ថ្នាក់របស់ខ្លួន។ភាពប្លែកដាច់គេ របស់ Fujitsu គឺ ប្រព័ន្ធតំណើការបញ្ចេញខ្យល់ដែលធ្វើអោយ ឧបករណ៏មានលក្ខណះប្រើបានយូក្នុងការប្រើ ប្រាស់ផ្ទាល់ខ្លួនក៏ដូចជា ការធ្វើជំនួញផ្សេង។ - Fujitsu LifeBook SH561: គឺជាប្រភេទកុំព្យូទ័រយួដែមួយ ដែលងាយយកតាមខ្លួនហើយ គឺសមទៅ នឹងអ្នកមានមុខវិជ្ជាជីវៈចល័តដែលកំពង់ស្វែងរកកុំព្យូទ័រល្អប្រណិត និងប្រើប្រាស់ធន់បានយូ អង្វែង។ ដើម្បីផ្តល់ជូននូវបទពិសោធន៍ដល់អ្នកប្រើប្រាស់គឺបង្ហាញនូវរូបរាង កោងដ៏ល្អប្រណិត និងមានផ្ទែគ្រឺមជាមួយនឹងរូបរាងល្អអិតខ្ចោះ។ប្រភេទ LifebookSH561 នាំមកជាមួយនូវលក្ខណះ ពិសេសនៃសញ្ញាណសុវត្ថិភាពនាំមុខគេនោះគឺ Fingerprint Sensor។ - Fujitsu LifeBook P771: ជាប្រភេទ កុំព្យូទ័រយួដៃ ដែលភ្ជាប់នូវគំរបខ្មៅភ្លឺរលោងជាមួយនឹងអេក្រង់ការពារចំនាំងពន្លឺព្រមទាំងបំពាក់ទៅដោយLCDភ្លឺហើយស្តើង។ ប្រភេទ Fujitsu Lifebook P771 គឺត្រូវបានកែច្នៃឡើងសំរាប់បំពេញតំរូវការអ្នកជំនួញដែលមានលក្ខណះល្អលើស Notebook ធម្មតា ជាមួយនឹងសមិទ្ធផល ល្អឥតខ្ចោះរួមបញ្ចូលនូវសុវត្ថភាពស្កេន ដែលសំរាប់អ្នកប្រើប្រាស់ជាលក្ខណះជំនួញ។ លើសពីនេះទៅទៀតនោះឧបករណ៏ Mudular Bay ដែលងាយស្រួលក្នុងការ ប្រើប្រាស់តាមការចង់បានរបស់អ្នកប្រើប្រាស់ ហើយអតិថិជនអាចបន្ថែមអាយុកាលថ្មតាមរយះថ្ម Modular។ - Fujitsu LifeBookAH 531: ជាប្រភេទកុំព្យូទ័រយួរដែដែលមានអេក្រង់15.6 inch។ ប្រភេទ Lifebook AH531គឺ មានទម្ងន់ស្រាលនៅក្នុងលំដាប់ថ្នាក់របស់ខ្លួន។ Keyboard ការពារជាតិទឹក Keyboard ទំហំពេញ និងទ្រនាប់លេខចំនួន10ខ្ទង់ដែល ធ្វើអោយមានលក្ខណៈងាយស្រួល។ Lifebook AH531 គឺមានលក្ខណះល្អខ្ចោះសំរាប់អ្នកប្រើប្រាស់ក្នុងគោលបំនងជាលក្ខណៈលែងហ្គេមជាដើម។ - Fujitsu LifeBook LH531: មានព៍ណខ្មៅភ្លឺរលោង ក្រហម និងពណ៍ផ្កាឈូកជាមួយគំរបបិទពណ៍ខ្មៅរលោង និងមានស្នូតពណ៍ប្រាក់ ដែលរំលិចនៅរាងដ៏ល្អប្រណិត។ ជាមួយ និងក្រាហ្វិកដ៏អស្ចារ្យ ដែលត្រូវបានគេធ្វើឡើងជាមួយនឹងរូបរាងកោងដ៏ស្រស់ស្អាត ដែលបង្ហាញពីគុណភាពល្អរបស់ ប្រជាជនជប៉ុន Katana។ ម៉ាស៊ីននេះត្រូវបានធ្វើឡើងសំរាប់ផ្តោតទៅលើនិសិត្ស និងអ្នក ប្រើប្រាស់ ប្រចាំថ្ងែ។ - Fujitsu LifeBook NH751: ជាប្រភេទកុំព្យូទ័រយួរដេមួយដែលត្រូវបានគេរចនាឡើងដោយមានកំលាំងខ្លាំងសំរាប់ កំសាន្តហ្គេម។ ប្រភេទកុំព្យូទ័រដែលបំពាក់ទៅដោយ Intel Quard-core i7-2630QM និងមានកាតក្រាហ្វិក NVDIA រហូតដល់ 1GB ព្រមទាំងបំពាក់ប្រពន្ធ័ DTS ទៅលើ ឧបករណ៍សំលេងដ័ប្រណិត5.1។លើសពីនេះទៅទៀតនោះ Fujitsu LifeBook NH751 គឺធ្វើឡើង ដោយមានBlue Ray Player សំរាប់ការកំសាន្ត។ - Lifebook BH531: ជាប្រភេទកុំព្យូទ័រយួដែដោយផ្តល់ថាមពលដោយបច្ចេកវិទ្យា NVIDIA® ហើយ និងមាន VRAM រហូតដល់1GB។ប្រភេទ Fujitsu Lifebook BH531 ដែលបាន ពង្រឹងលក្ខណៈពិសេសរបស់ខ្លួនអោយកាន់តែ ប្រសើរដល់អ្នកប្រើប្រាស់ជាមួយនឹងក្រាហ្វិកដ៏អស្ចារ្យ ព្រមទាំងអាចពន្លើសរយះពេលប្រើប្រាស់តាមរយៈ បូតុងរក្សាភ្លើង ECO។ ប្រភេទ Fujitsu Lifebook BH531 គឺមានទម្ងន់ស្រាលជាង 2 គឺឡូក្រាមជាមួយនឹងពណ៍ក្រហមនិងពណ៍ខ្មៅ។ Fujitsu បានកំពុងផ្តាច់ ជ្ញាចិត្តក្នុងការផ្សព្វផ្សាយជាអ្នករក្សាបរិស្ថានហើយអនុវត្តទៅតាម គោលការណ៍របស់សមាគមន៍ ទប់ស្កាត់គ្រោះមហន្តរាយអឺរុបហៅកាត់ថា (RoHS) ទៅលើសម្មតិផលទាំងអស់របស់ខ្លួន។លើសពី នេះទៅទៀតនោះ Fujitsu បានតាំងចិត្តរបស់ខ្លួនលើសពីតំរូវការរបស់ RoHS ទៅទៀតដោយផ្តោតទៅលើសុខភាពរបស់អតិចិជននិងសុខមាលភាពព្រមទាំង ដើម្បីប្រកាន់ភ្ជាប់នូវបរិស្ថានល្អជានិច្ចសំរាប់អ្នករាល់គ្នា។ ដោយរក្សានូវផ្នត់គំនិតផលិត ដោយយកចិត្តទុកដាក់លើបរិស្ថាន និងផលិតផលមានគុណភាពខ្ពស់នោះ Fujitus បានខិតខំប្រឹងប្រែងទ្រទ្រង់ ដល់ភពផែនដីក្នុងនាមជាអ្នក ផ្គត់ផ្កង់ហើយជាសមាជិកមួយក្នុងចំនោមអ្នកផ្តើមគំនិតជួយ សង្គ្រោះដល់បរិយាកាស។
អំពី FUJITSU Fujitsu គឺជាអ្នកចែកចាយនាំមុខគេនៃការផ្គត់ផ្គង់ខាងផ្នែកបច្ចេកវិទ្យាសំរាប់ទីផ្សារសកល។ Fujitsu មានអតិថិជន ប្រមាណជា 170,000 នាក់ក្នុងចំណោម 70ប្រទេស។ Fujitsu បានបញ្ជូលក្រុមអ្នកឯកទេសសេវាកម្ម ដើម្បីជួយផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់។ Fujitsu មានការិយាល័យធំនៅក្នុងទីក្រុងតូក្យូមានឈ្មោះថា Fujitsu Limited ( TSE: 6702) ។ យោងទៅ តាមរបាការណ៏ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១១ នេះ Fujitsu អាចរកចំណូលបានរហូតដល់ 50,000 លានដុល្លឯណោះ។ សំរាប់ពត៌មានលំអិតសូម ស្វែងរកមើលតាមរយៈគេហទំព័រ www.fujitsu.com / www.sitech.com.kh
» Link to Photos Galleries
» Link to Video
|